​តើ​សមាស​ភាព​គណៈ​រដ្ឋ​មន្រ្តី​គួរ​រុះរើ​យ៉ាង​ម៉េច​ទើប​អាច​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​របស់​រដ្ឋា​ភិបាល​?​

សំឡេង ០៩:២៧
គណៈរដ្ឋមន្ត្រី (រូបភាពឯកសារ)
គណៈរដ្ឋមន្ត្រី (រូបភាពឯកសារ) @រដ្ឋសភា

មិន​យូរ​ទេ សមាស​ភាព​គណៈ​រដ្ឋ​មន្រ្តី​កម្ពុជា​ក្នុង​អាណត្តិ​នេះ​នឹង​ត្រូវ​ធ្វើ​ការ​រុះរើ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការ​ងារ​របស់​រដ្ឋា​ភិបាល​។ នេះ​បើ​តាម​បង្ហាញ​ឱ្យ​ដឹង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​។ ជា​ការ​កត់​សម្គាល់ កាល​ពី​អាណត្តិ​មុន លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ក៏​បាន​ធ្លាប់​បាន​រុះរើ​សមាស​ភាព​គណៈ​រដ្ឋ​មន្រ្តី​ខ្លះ​ដែរ​ក្នុង​គោល​បំណង​ដូច​គ្នា​នេះ​។ ដូច្នេះ បើ​សិន​ជា​នឹង​មាន​ការ​រុះរើ​នា​ពេល​ខាង​មុខ​នេះ​មែន តើ​គួរ​រុះរើ ឫ​ផ្លាស់​ប្តូរ​យ៉ាង​ម៉េច​ទើប​អាច​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ពិត​ប្រាកដ​របស់​រដ្ឋា​ភិបាល​?