​តើ​គួរ​ដោះ​ស្រាយ​យ៉ាង​ណា​ដើម្បី​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​ផ្ទះ​ជួល​ប្រដេញ​នឹង​ប្រាក់​ឈ្នួល​កម្មករ​?​

សំឡេង ១២:១៧
តើគួរដោះស្រាយយ៉ាងណាដើម្បីទប់ស្កាត់ការឡើងថ្លៃផ្ទះជួលប្រដេញនឹងប្រាក់ឈ្នួលកម្មករ?
តើគួរដោះស្រាយយ៉ាងណាដើម្បីទប់ស្កាត់ការឡើងថ្លៃផ្ទះជួលប្រដេញនឹងប្រាក់ឈ្នួលកម្មករ? @សហការី

នៅ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​ការ​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត​ដល់​ម្ចាស់​ផ្ទះ​ជួល ធ្វើ​យ៉ាង​ណា​កុំ​តម្លើង​ថ្លៃ​ជួល​ផ្ទះ​ហួស​ពី​អ្វី​ដែល​កម្មករ​ទទួល​បាន​នៅ​ក្នុង​ឆ្នាំ​ថ្មី​២០​២០​ខាង​មុខ​នេះ​។ ក៏​ប៉ុន្តែ​អង្គ​ការ​សហ​ជីព​នានា​មើល​ឃើញ​ថា ទោះជា​មាន​ការ​អំពាវ​នាវ​ពី​ប្រមុខ​រដ្ឋា​ភិបាល​ជា​រៀង​រាល់​ឆ្នាំ​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​ទប់​ស្កាត់​ការ​តម្លើង​ថ្លៃ​ផ្ទះ​ជួល​ហាក់​ដូច​ជា​មិន​មាន​ប្រសិទ្ធ​ភាព​។