ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​វិស័យ​សុខាភិបាល​ខ្មែរ កាន់​តែ​គ្រោះ​ថ្នាក់​ឬ ក្រោយ​រក​ឃើញ​អ្នក​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ​រាប់​រយ​នាក់ គ្មាន​ច្បាប់​អនុញ្ញាត្ត​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​មនុស្ស​ជិត​៦០០​នាក់ បាន​រង​ពាក្យ​បណ្ដឹង​ក្នុង​សំណុំ​រឿង​ចេញ​ព្យាបាល​ជំងឺ​ពលរដ្ឋ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ និង​ខេត្ត​ស្វាយ​រៀង ដោយ​គ្មាន​ការ​អនុញ្ញាត្ត​ពី​ក្រសួង​ជំនាញ អ្នក​តាម​ដាន​សង្គម​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា វិស័យ​សុខាភិបាល​កាន់​តែ​បាត់​ទំនុក​ចិត្ត​ពី​ពលរដ្ឋ​ក្នុង​ស្រុក​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​ប្រតិកម្ម​តប​ថា គេ​មិន​អាច​ទាញ​យក​បញ្ហា​មួយ​ផ្នែក​ទៅ​ភ្ជាប់​បញ្ហា​ជា​រួម​បាន​ទេ​។ អ្វី​ដែល​កើត​ឡើង ក្រសួង​និង​មន្ទីរ​កំពុង​តែ​ដោះស្រាយ​ហើយ​តាម​រយៈ​វិធានការ​ផ្នែក​ច្បាប់​ទៅ​កាន់​ពួក​គេ​។ ការ​ពិត​យ៉ាង​ណា​? 

វិស័យសុខាភិបាលខ្មែរ កាន់តែគ្រោះថ្នាក់ឬ?
វិស័យសុខាភិបាលខ្មែរ កាន់តែគ្រោះថ្នាក់ឬ? @Internet