​តើ​អ្វី​ជា​មូល​ហេតុ ​នៅ​ក្រោយ​របាយ​ការណ៍​ខុស​គ្នា​រវាង​សង្គម​ស៊ីវិល​និង​រដ្ឋា​ភិបាល​?​

សំឡេង ១០:៥៣
លោកឧបនាយករដ្ឋមន្ត្រី ស ខេង
លោកឧបនាយករដ្ឋមន្ត្រី ស ខេង @FB

លោក​ឧប​នាយក​រដ្ឋ​មន្ដ្រី ស ខេង រដ្ឋ​មន្ដ្រី​ក្រសួង​មហា​ផ្ទៃ បាន​បង្ហាញ​ការ​ងើយ​ឆ្ងល់​ជុំវិញ​ការ​កត់​ត្រា​របស់​អាជ្ញាធរ​និង​អង្គ​ការ​សង្គម​ស៊ីវិល ជុំវិញ​សកម្ម​ភាព​នៃ​ការ​រារាំង មិន​ឲ្យ​អង្គ​ការ​សង្គម​ស៊ីវិល ធ្វើ​សកម្មភាព​នា​នា​។ ក្នុង​នោះ​របាយ​ការណ៍​របស់​អន្ដរ​ក្រសួង​បាន​បង្ហាញ​ថា ក្នុង​ឆមាស​ទី១ ឆ្នាំ​២០១៩ អាជ្ញាធរ​បាន​រារាំង​មិន​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ឬ​អង្គ​ការ មិន​មែន​រដ្ឋា​ភិបាល ធ្វើ​សកម្មភាព​នា​នា ត្រឹម​តែ​៦ករណី​ប៉ុណ្ណោះ ខណៈ​របាយការណ៍​របស់​អង្គការ​អាដ​ហុក កាល​ពី​ពេល​ថ្មីៗ​នេះ បាន​កត់​ត្រា​ថា មាន​ចំនួន​ដល់​ទៅ​៧១​ករណី​ឯណោះ​។ តើ​អ្វី​ជា​មូល​ហេតុ នៅ​ក្រោយ​របាយការណ៍​ខុស​គ្នា​រវាង​សង្គម​ស៊ីវិល​និង​រដ្ឋា​ភិបាល​?