​តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​ពី​ការ​បោះ​បង្គោល​ព្រំ​ដែន​?​

សំឡេង ១១:៤៩
ផែនទីបង្ហាញពីព្រំដែនកម្ពុជាជាមួយនឹងវៀតណាម (រូបតំណាង)
ផែនទីបង្ហាញពីព្រំដែនកម្ពុជាជាមួយនឹងវៀតណាម (រូបតំណាង) @Internet

មាន​ការ​ស្នើ​ឡើង​មួយ​ដោយ លោក ព្រាប កុល ជា​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម ដោយ​ចង់ឲ្យ​ស្ថាប័ន​ជំនាញ​របស់​របស់​រដ្ឋា​ភិបាល​បង្ហាញ​ផែន​ទី​ដែល​ប្រើប្រាស់​សម្រាប់​កំណត់​ទីតាំង​បោះ​បង្គោល​ព្រំដែន និង​បង្ហាញ​ទីតាំង​បង្គោល​ព្រំដែន​ទាំង​អស់ ដោយ​មាន​អាស័យ​ដ្ឋាន​ជាក់​លាក់​ផង​។ ប៉ុន្តែ​ការ​ស្នើ​ជាចំហរ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ដែល​មាន​អ្នក​ជួយ​ចែក​រំលែក​ជាង​មួយ​ម៉ឺន​នាក់​នេះ មិន​ត្រូវ​បាន​ស្វាគមន៍​ពី​មន្ត្រី​មួយ​ចំនួន​របស់​រដ្ឋា​ភិបាល​ឡើយ​។ តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​ពី​ការ​បោះ​បង្គោល​ព្រំ​ដែន​?