ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​ប្រឈម​មុខ​ការ​ព្យូរ​EBA​៖ ​តើ​រដ្ឋា​ភិបាល​ត្រូវ​ធានា​បែប​ណា​ដើម្បី​កុំ​ឲ្យ​ថៅ​កែ​រោង​ចក្រ​រត់​ចោល​?​

សំឡេង ០៩:៤០
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង កម្មការនីរោងចក្រ
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង កម្មការនីរោងចក្រ @Samdech Hun Sen, Cambodian Prime Minister

បន្ទាប់​ពី​សហភាព​អឺរ៉ុប​ចាប់​ផ្តើម​ដំណើរការ​ព្យូរEBA ពី​កម្ពុជា​នោះ រដ្ឋា​ភិបាល​កម្ពុជា បាន​អះអាង​ជា​ថ្មី​ទៀត​ថា កម្ពុជា​មិន​ស្លាប់​ឡើយ​ បើ​គ្មាន​ការ​អនុ​គ្រោះ​ពន្ធ​ពី​អឺរ៉ុប​ ។ ប៉ុន្តែ​សម្រាប់​វិស័យ​ឯកជន​ពិសេស​វិស័យ​កាត់ដេរ បាន​សំដែង​ក្តី​បារម្ភ​ចំពោះ​បញ្ហា​នេះ​ព្រោះ​ថៅកែ​រោង​ចក្រ​នឹង​ថយ​ចុះ​នូវ​ប្រាក់​ចំណេញ​ ហើយ​ថៅកែ​ខ្លះ​អាច​ពិចារណា​ងាក​ទៅ​រក​ស៊ី​នៅ​ប្រទេស​ផ្សេង​វិញ​។ នៅ​ចំពោះ​មុខ​បញ្ហា​នេះ តើ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធានា​បែប​ណា​ដើម្បី​កុំ​ឲ្យ​ថៅកែ​រោងចក្រ​រត់​ចោល​កម្មករ​?