ការ​ទិញ​អង្ករ​ពី​បង់ក្លាដេស​១លាន​តោន​រយៈពេល​៥​ឆ្នាំ នឹង​ជួយ​កម្ពុជា​នាំ​អង្ករ​ចេញ​១​លាន​តោនក្នុង​មួយ​ឆ្នាំ​បាន​ទេ?

សំឡេង ០៩:១៩
ប្រភេទអង្កររបស់កម្ពុជាដែលដាក់តាំងលក់នៅលើទីផ្សារ។
ប្រភេទអង្កររបស់កម្ពុជាដែលដាក់តាំងលក់នៅលើទីផ្សារ។ RFI/Siv Chana

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​និង​ក្រសួង​ស្បៀង​អាហារ​នៃ​ប្រទេស​បង់ក្លាដេស កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​សម្រេច​នូវ​កិច្ចព្រមព្រៀង​មួយ ដោយ​បង់ក្លាដេស នឹង​ទិញ​អង្ករ​កម្ពុជា​ចំនួន​១លានតោន ពី​កម្ពុជា​សម្រាប់​រយៈពេល​៥ឆ្នាំ។ អនុស្សរណៈ​យោគយល់​គ្នា​(MOU) នៃ​ការ​ទិញ​អង្ករ​ពី កម្ពុជា​របស់​បង់ក្លាដេស​នៅ​ពេល​នេះ គេ​នៅ​មិន​ទាន់​ប្រាកដ​នៅឡើយ​ទេ​ថា ក្តីសង្ឃឹម​របស់ កម្ពុជា​ក្នុង​ការលក់​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស​នឹង​អាចឈាន​ដល់​១លាន​តោន​ក្នុង​មួយ​ឆ្នាំ តាមការ​តាំងចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ឬយ៉ាង​ណា​នៅ​ឡើយ។