​អ្នក​ឃ្លាំ​មើល និង​អាជ្ញាធរ​ មើល​ឃើញ​ផ្សេងៗ​គ្នា​ចំពោះ​វិធាន​ការ​គ្រប់​គ្រង​ជនជាតិ​ចិន​នៅ​កម្ពុជា​

សំឡេង ១៣:៥២
រូបភាពតំណាង៖ ជនជាតិចិនដែលមកកំសាន្តនៅកម្ពុជា
រូបភាពតំណាង៖ ជនជាតិចិនដែលមកកំសាន្តនៅកម្ពុជា @China Daily

វត្តមាន​ជនជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​ទាំង​ការ​សាទរ និង​ការ​រិះគន់​។ សាទរ​ដោយ​សារ​វត្តមាន​ជន​ជាតិ​ចិន​មក​វិនិយោគ​នៅ​កម្ពុជា ហើយ​រិះ​គន់ ដោយ​សារ​តែ​ភាព​អនាធិបតេយ្យ​មួយ​ចំនួន​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​លើ​ទឹក​ដី​កម្ពុជា​។ អាជ្ញាធរ​កម្ពុជា​បង្ហាញ​ការ​ជឿជាក់​ថា ឆ្នាំ២០១៩​នេះ វិធានការ​របស់​ខ្លួន​នឹង​កាត់​បន្ថយ​ភាព​អវិជ្ជមាន​មួយ​ចំនួន ដែល​កំពុង​កើត​ឡើង​ដោយ​សារ​វត្ត​មាន​ជន​ជាតិ ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំ​មើល​គ្មាន​សង្ឃឹម​លើ​វិធានការ​របស់​អាជ្ញាធរ​ទេ​។