ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

“អាកប្ប​កិរិយា​ជ្រុល​និយម​របស់​យុវជន​ ដែល​គាំទ្រ​បក្ស​នយោបាយ ប៉ះពាល់​ដល់​ការ​ជ្រើស​រើស​មេដឹក​នាំ”

ចុះផ្សាយ​នៅ​ថ្ងៃ៖

មួយ​រយៈ​ចុង​ក្រោយ​នេះ​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​បាន​សម្តែង​ការ​សាទរ ព្រោះ​យុវជន​បាន​ចូល​រួម​ក្នុងសកម្មភាព​នយោបាយ​ច្រើន​ជាង​ពេល​មុន​។ ប៉ុន្តែ​ក៏​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​អាកប្ប​កិរិយា​ជ្រុល​និយម​របស់​យុវជន ដែល​គាំទ្រ​គណបក្ស​នយោបាយ​។ តំណាង​បណ្តាញ​យុវជន​កម្ពុជា បាន​លើក​ឡើង​ថា​យុវជន​ខ្លះ​គាំទ្រ​គណបក្ស​នយោបាយ ដោយ​មិន​បាន​សិក្សា​ពី​គោល​នយោបាយ​របស់​គណបក្ស​នយោបាយ​នោះទៀត​ផង​។ ចំណែកឯ​អាកប្ប​កិរិយា​ជ្រុលនិយម​របស់​ពួក​គេ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ជ្រើស​រើស​មេដឹក​នាំរបស់​ពួក​គេ​។ អង្គការ​ជំនាញ​លើ​ការងារ​បោះ​ឆ្នោត​វិញ បាន​លើក​ឡើង​ថា​យុវជន ដែល​គាំទ្រ​គណបក្ស​នយោបាយ​ត្រូវ​ការ​ចំណេះ​ដឹង​បន្ថែម​ទៀត​។

គណបក្ស​សង្រ្គោះ​ជាតិ និង​គណបក្ស​ប្រជា​ជន​កម្ពុជា​​ឃោសនា​បោះ​ឆ្នោត​ឆ្នាំ​២០១៣​
គណបក្ស​សង្រ្គោះ​ជាតិ និង​គណបក្ស​ប្រជា​ជន​កម្ពុជា​​ឃោសនា​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ RFI
មើលវគ្គផ្សេងទៀត