ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​ចាប់​ខ្លួន​លោក សួន សេរីរដ្ឋា ជា​សញ្ញា​នៃ​ហានិភ័យ​ខ្ពស់​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា

សំឡេង ០៩:២៥
លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ
លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ

លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវ​បាន​កង​កម្លាំង​មាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​ភ្លាមៗ កាល​ពី​រសៀល ថ្ងៃ​ទី ១៣ សីហា ពី​បទ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​មក​លើ​កង​យោធពល​ខេមរ​ភូមិន្ទ។ ករណី​របស់​លោក សួន សេរីរដ្ឋា ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ចាត់​ទុក​ថា ជា​បទ​ល្មើស​ជាក់​ស្តែង ដែល​ត្រូវ​តែ​ចាប់​ខ្លួន​ជា​បន្ទាន់។ ប៉ុន្តែ​អ្វី​ជា​ការ​កត់​សំគាល់​ នេះ​គឺ​ជា​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​នយោបាយ​នៅ​កម្ពុជា​ទី​២​ហើយ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​លោក​ ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ ពី​បទ​ពាក់​ព័ន្ធ​គ្រឿង​ញៀន។ សម្រាប់​អ្នក​វិភាគ ការ​ចាប់​ខ្លួន​លោក សួន សេរីរដ្ឋា ជា​សញ្ញា​នៃ​ហានិភ័យ​កាន់​តែ​ខ្ពស់ ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា មុន​ឈាន​ទៅ​ដល់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ ២០១៨ ខាង​មុខ។