ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​ការ​គាំទ្រ​របស់​ប្រទេស​អឺរ៉ុប​ខាង​កើត​ទាំង​៣ ជុំវិញ​បញ្ហា​EBA​កម្ពុជា ​មាន​ឥទ្ធិ​ពល​ទៅ​លើ​ការ​សម្រេច​របស់​គណៈ​កម្មការ​អឺរ៉ុប​ទេ​?​

សំឡេង ១១:៤៧
លោក ហ៊ុន សែន មកដល់ប្រទេសកម្ពុជាវិញ
លោក ហ៊ុន សែន មកដល់ប្រទេសកម្ពុជាវិញ @FB

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​នៅ​ក្នុង​ប្រទេស ឆេក ហុងគ្រី និង​ប៊ុលហ្គារី​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​ប្រទេស​អឺរ៉ុប​ទាំង​បី​នេះ បាន​សម្តែង​នូវ​ការ​គាំទ្រ​ដល់​កម្ពុជា ជុំវិញ​បញ្ហា​ភាព​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ដល់​កម្ពុជា(EBA)។ ក៏​ប៉ុន្តែ​ការ​គាំទ្រ​នេះ ត្រូវ​បាន​អ្នក​តាម​ដាន​សភាព​ការណ៍​សង្គម និង​នយោ​បាយ​កម្ពុជា​លើក​មក​ជជែក​គ្នា ថា​តើ​ការ​គាំទ្រ​ពី​ប្រទេស​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​កម្ពុជា​តាំង​ពី​ជំនាន់​សម័យ​កុំមុយ​នីស្ត​ទាំង​នេះ មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ការ​សម្រេច​របស់​គណៈ​កម្មការ​អឺរ៉ុប​ទាំង​មូល?