​លោក អំ សំអាត៖ ​វត្ត​មាន​របស់​លោក​ស្រី រ៉ូណា ស្មីត មក​កម្ពុជា​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​សិទ្ធិ​មនុស្ស​

សំឡេង ១០:២១
លោក អំ សំអាត
លោក អំ សំអាត

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ស្ថាន​ភាព​សិទិ្ធ មនុស្ស​ប្រចាំ​កម្ពុជា លោក​ស្រី រ៉ូណា ស្មីត (Rhona Smith) នឹង​ធ្វើ ទស្សន​កិច្ច​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃទី ២៩ ខែមេសា ដល់ ថ្ងៃទី ០៩ ខែឧសភា ខាង​មុខ​។ លោក អំ សំអាត មន្រ្តី​ជាន់​ខ្ពស់​អង្គការ​លីកាដូ មាន​សុទិដ្ឋិ​និយម​ថា​ វត្តមាន​របស់​លោក​ស្រី រ៉ូណា ស្មីត នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ខណៈ​ក្រុម​មន្រ្តី​សិទ្ធិ​មនុស្ស​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ប្រាប់​លោក​ស្រី​ពី​ការ​វិវត្តន៍​ថ្មីៗ​នៃ​ស្ថាន​ភាព​មនុស្ស​នៅ​កម្ពុជា​។