ភ្ញៀវប្រចាំថ្ងៃ

លោក រុណ មាត្រា៖ លោក​ញឹក ប៊ុនឆៃ ទទួល​ស្គាល់​កំហុស​អចេតនា តែ​មិនមែន​ជា​គោលបំណង

សំឡេង ១២:៤៨
លោក រុណ មាត្រា
លោក រុណ មាត្រា @FB
ដោយ៖ វ៉ា សំណព្វ
១៨ នាទី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក រុណ មាត្រា អ្នក​នាំ​ពាក្យគណបក្ស​ខ្មែរ​រួបរួម​ជាតិ។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុបារាំង​អន្តរជាតិ RFI ជុំវិញ​ស្ថាន​ភាពរបស់​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ លោក រុណ មាត្រា បាន​អះអាង​ថា គណបក្ស​ដែល​បែក​ចេញ​ពីគណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​មួយ​នេះ នៅតែ​ប្រកាន់​ជំហរ​ឯករាជ្យ អព្យា​ក្រឹត្យ និង​មិន​ចុះចូល​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ។ នៅ​ថ្ងៃ​ទី ១២ សីហា ខាង​មុខ​នេះ គណបក្ស​នឹង​ជួបប្រជុំ​គ្នា​ជា​ទ្រង់ទ្រាយ​ធំ ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន និង​ដើម្បី​ពង្រឹង​គណបក្ស​នេះឡើង​វិញ បន្ទាប់​ពី​សមាជិក​ជាន់​ខ្ពស់​ជាច្រើន​បាន​ដើរចេញ​ពី​គណបក្ស​ជា​បន្ត​បន្ទាប់។បើ​តាម​លោក រុណ មាត្រា ថា លោក ញឹក ប៊ុនឆៃ បាន​ទទួល​ស្គាល់កំហុស​ឆ្គង​ក្នុង​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​ទី ៤ មិថុនា​ថា ជា​ការ​ធ្វេស​ប្រហែស តែ​មិនមែន​ជាគោល​បំណង​របស់​លោក​នោះ​ទេ។