អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​មាស វីរិទ្ធ​៖ ​មនុស្ស​ជាង​៥​ពាន់​ត្រូវ​បាន​ឃាត់​ខ្លួន​ ក្នុង​រយៈពេល​២​ខែ​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​

សំឡេង ១០:១៩
លោក​នាយ​ឧត្តមសេនីយ៍​មាស​​ វិរិទ្ធ​​ អគ្គលេខាធិការ​នៃ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​។
លោក​នាយ​ឧត្តមសេនីយ៍​មាស​​ វិរិទ្ធ​​ អគ្គលេខាធិការ​នៃ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​។ @Facebook
ដោយ៖ វ៉ា សំណព្វ

ភ្ញៀវ​​ប្រចាំថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI ​នៅ​​រាត្រី​​នេះ ​ គឺ​​នាយ​​ឧត្ដមសេនីយ៍ ​មាស ​វី​រិ​ទ្ធ ​អគ្គ​លេខា​ធិការ​​​​នៃ​​​​អគ្គ​លេខា​ធិការ​​​ដ្ឋាន ​​​អាជ្ញាធរ​ជាតិ​​​ប្រយុទ្ធ​​ប្រឆាំង​​​គ្រឿង​​ញៀន​​។ ​​ក្នុង​​នាម​​​ជា​​​អគ្គ​លេខា​ធិការ​​​នៃ​​​​អគ្គ​លេខាធិ​ការ​​ដ្ឋាន​ ​​អាជ្ញាធរ​ជាតិ​​​ប្រយុទ្ធ​ប្រឆាំង​​​គ្រឿង​​ញៀន ​​លោក ​​មាស ​​វិ​រិទ្ធ ​​បាន​​បង្ហាញ​​​របាយ​ការណ៍​​​ថា ​​ក្នុង​​រយៈពេល​២​ខែ​​នៃ​​យុទ្ធនាការ​​បង្ក្រាប​​គ្រឿង​ញៀន​​នៅ​​ក្រប​ខណ្ឌ​​ទូទាំង​​ប្រទេស​​ អាជ្ញាធរ​​កម្ពុជា​​សម្រេច​​បាន​ការ​​បង្ក្រាប​​បទ​ល្មើស​​ជួញដូ ​និង​​ប្រើ​ប្រាស់​​គ្រឿង​​ញៀន​​សរុប ​២៣២៨​ករណី ​ដោយ​បាន​​ឃាត់​ខ្លួន​​ជនសង្ស័យ​​សរុប​​ចំនួន ​៥៣៥៧​នាក់ ​ក្នុង​​នោះ​​​មាន​​ស្រី​ចំនួន​៥៤៨​នាក់​។ ​ពួកគេ​​ភាគ​ច្រើន ​ត្រូវ​បាន​​បញ្ជូន​​ខ្លួន​​ទៅ​កាន់​​តុលាការ ​ដើម្បី​​​ចោទ​ប្រកាន់​​ទៅ​តាម​​ផ្លូវ​ច្បាប់​។ ​បើ​តាម​​លោក ​មាស​ វិ​ទ្ធ ​គេ​​មិន​អាច​​កំណត់​​បាន​​នៅ​ឡើយ​​​ទេ​​​​ថា ​តើ​​អាជ្ញាធរ​​ត្រូវ​ការ​​ប្រើប្រាស់​​ពេល​វេលា​​យូ​​ប៉ុណ្ណា ​ដើម្បី​​បង្ក្រាប​​អ្នក​ប្រើ​ប្រាស់​​គ្រឿង​​ញៀន​​​ឲ្យអស់​ពី​ប្រទេស​កម្ពុជា​។​សូម​​បញ្ជាក់​ថា ​ប្រទេស​​កម្ពុជា ​ត្រូវ​បាន​​គេ​​ប៉ាន់​​ស្មាន​ថា ​មាន​​អ្នក​ប្រើ​ប្រាស់​​គ្រឿង​ញៀន​​ជាង​១​ម៉ឺន​៣​ពាន់​​នាក់​។​

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ