អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​ម៉ោញ ​សារ៉ាត់​៖ ​“ខ្ញុំ​មិនមែន​ជា​ឳពុក​របស់​ម៉ាដុក ​ហើយ​ក៏​មិន​បាន​ប្តឹង​ទាមទារ​សិទ្ធិ​ជា​ឳពុក​ដែរ​”​

សំឡេង ១២:៤០
លោក ​ម៉ោញ ​សារ៉ាត់ ​អតីត​ប្រធាន​អង្គការ​ទស្សនៈ​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​ដែល​ត្រូវ​បាន​កាសែត​អង់គ្លេស ​The Sun ​ចុះ​ផ្សាយ​ថា ​ជា​ឳពុក​ម៉ាដុក ​កូន​ប្រុស​ចិញ្ចឹម​របស់​តារាហូលីវូដ ​ចូលី​។​
លោក ​ម៉ោញ ​សារ៉ាត់ ​អតីត​ប្រធាន​អង្គការ​ទស្សនៈ​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​ដែល​ត្រូវ​បាន​កាសែត​អង់គ្លេស ​The Sun ​ចុះ​ផ្សាយ​ថា ​ជា​ឳពុក​ម៉ាដុក ​កូន​ប្រុស​ចិញ្ចឹម​របស់​តារាហូលីវូដ ​ចូលី​។​ @Facebook
ដោយ៖ វ៉ា សំណព្វ
១៨ នាទី

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ​គឺ​លោក ម៉ោញ សារ៉ាត់ អតីត​ប្រធាន​អង្គការ​ទស្សនៈ​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍។ ឆ្លើយតប​ទៅនឹង​ប្រតិកម្ម​របស់​មហាជន​ជុំវិញ​អនាគត​របស់​ម៉ា​ដុក (Maddox) ដែលជា​កូនប្រុស​ចិញ្ចឹម​ច្បង​របស់​លោកស្រី អេ​ន​ជេ​លី​ណា ជូ​លី (Angelina Jolie) តារាភាពយន្ត​ហូលីវូត​ដ៏​ល្បីល្បាញ​នោះ លោក ម៉ោញ សារ៉ាត់ បាន​ឆ្លើយ​បដិសេធថា លោក​មិនមែនជា​ឳ​ពុក​បង្កើត​របស់​ម៉ា​ដុក​នោះទេ។ ជាមួយគ្នានេះ លោក ម៉ោញ សារ៉ាត់ ក៏បាន​បដិសេធថា មិនបាន​ផ្តល់​បទសម្ភាសន៍​ដល់​កាសែត​អង់គ្លេស​ឈ្មោះ The Sun ពី​បញ្ហា​ប្តឹង​ទាមទារ​សុំ​សិទ្ធិ​គ្រប់គ្រង​លើ​ម៉ា​ដុក​វិញ​នោះទេ។ សូមបញ្ជាក់ថា លោក ម៉ោញ សារ៉ាត់ ក្រៅពី​ជា​អតីត​ប្រធាន​អង្គការ​ទស្សនៈ​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ ក៏​ជា​ប្រធាន​ក្រុម​ប្រតិបត្តិ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ​ផងដែរ៕

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ