លោកស្រី យ៉ាង សុភ័ណ្ឌ៖ មិនបោះបង់លទ្ធភាពកូដកម្ម បើការចរចារប្រាក់ខែមិនសម្រេច
ចុះផ្សាយនៅថ្ងៃ៖
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា (CATU)។នៅថ្ងៃនេះ ក្រុមការងារបច្ចេកទេសត្រីភាគីបានជួបប្រជុំគ្នាជាថ្មី ដើម្បីពិភាក្សាលើប្រាក់ខែគោលរបស់កម្មករ-កម្មការិនីរោងចក្រកាត់ដេរសម្រាប់ឆ្នាំថ្មី។ ក៏ប៉ុន្តែកិច្ចចរចារមានភាពតានតឹង ខណៈដែលភាគីថៅកែររោងចក្រ និងភាគីរដ្ឋាភិបាល បានស្នើសុំឲ្យភាគីសហជីព ទម្លាក់តួលេខ១៦៨ដុល្លានោះ។ ក្រោយការស្នើសុំ មានសហជីពខ្លះបានយល់ព្រមទម្លាក់ពី១៦៨មក១៦៣ដុល្លា តែសហជីពខ្លះ តួយ៉ាងដូចជាសម្ព័ន្ធសហជីពកម្ពុជារបស់លោកស្រី យ៉ាង សុភ័ណ្ឌ នៅតែរក្សាតួលេខនេះដដែល។ តើមកពីមូលហេតុអ្វី?