ភ្ញៀវប្រចាំថ្ងៃ
លោក កែវ វី៖ «ផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិរយៈពេល៤ខែកើនឡើងទ្វេដង»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៤៤
ស្ថានភាពគ្រោះធម្មជាតិអាក្រក់នៅឆ្នាំនេះ រួមមានភាពរាំងស្ងួត បាតុភូតព្យុះភ្លៀង ខ្យល់កន្ត្រាក់ ធ្វើឲ្យមានផលប៉ះពាល់រយៈពេល៤ខែដើមឆ្នាំនេះ ទៅលើជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិ បានកើនឡើងទ្វេដង ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា ផលប៉ះពាល់ដែលបានកើនឡើងខ្លាំងបែបនេះ គឺដោយសារឆ្នាំនេះ សីតុណ្ហភាពមានការកើនឡើងកំដៅខុសពីប្រក្រតី។