ភ្ញៀវប្រចាំថ្ងៃ
លោក ឈុំ សុជាតិ៖ «ក្រសួងការពារជាតិ មិនមានសំណើរទៅកាន់អាមេរិក ដើម្បីសុំជួយជួសជុលមូលដ្ឋានណាមួយនៅក្នុងតំបន់រាមនោះទេ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២៧
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានលើកឡើងថា ព័ត៌មាន ដែលមានការចោទប្រកាន់ថាក្រសួងការពារជាតិកម្ពុជាបដិសេធការស្នើរបស់សហរដ្ឋអាមេរិកជួយជួសជុលអគារហ្វឹកហ្វឺនមូលដា្ឋនកងទ័ពរាមគឺជាការមិនពិត។ ប្រតិកម្មរបស់ក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយថា លោក Joseph Felterឧបការីរងរដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលបន្ទុកភូមិភាគអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានសរសេរលិខិតមួយច្បាប់ ទាមទារឲ្យកម្ពុជាពន្យល់លម្អិតអំពីមូលហេតុ ដែលបដិសេធសហរដ្ឋអាមេរិក ជួយជួសជុលកែលម្អបរិវេណនៅមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។