ភ្ញៀវប្រចាំថ្ងៃ
លោក ជេត ជាលី៖ ការដែលលោក មហាធៀ មហាម៉ាត់ មកធ្វើបឋកថាគឺជាជោគជ័យរបស់RUPP
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៩
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺ លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សាកលវិទ្យាល័យរដ្ឋមួយនេះ ដែលបានរៀបចំព្រឹត្តិការណ៍ នៃការធ្វើបឋកថារបស់នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី គឺលោក មហាធៀ មហាម៉ាត់ ក្រោមប្រធានបទ «ការរក្សាតុល្យភាពទំនាក់ទំនង ជាមួយប្រទេសមហាអំណាច នៅក្នុងបរិបទអាស៊ាន»។ លោក ជេត ជាលី បានចាត់ទុកវេទិកានេះថាជាជោគជ័យថ្មីមួយទៀតរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលបានអញ្ជើញអ្នកជំនាញល្បីៗមកចែករំលែកបទពិសោធន៍ដល់និស្សិតនៅកម្ពុជា។