ភ្ញៀវប្រចាំថ្ងៃ
លោក លី សូវ៉ាន់៖ ចិន៣នាក់ដែលឆ្លងមេរោគកូរ៉ូណាថ្មី អាចប្រហែលឆ្លងពេលធ្វើដំណើរចេញពីកម្ពុជាទៅចិន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០០
ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកលី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។ ឆ្លើយតបនឹងការចុះផ្សាយរបស់កាសែតជាភាសាចិនមួយដែលថាមានជនជាតិចិន៣នាក់បានឆ្លងមេរោគកូរ៉ូណាក្រោយចាកចេញពីកម្ពុជានោះ លោកលី សូវ៉ាន់ បានលើកឡើងថា ពួកគេទាំងនោះអាចប្រហែលឆ្លងពីជនជាតិចិនដូចគ្នាពេលធ្វើដំណើរតាមយន្តហោះ ឫ ពេលទៅដល់ និងស្នាក់នៅក្នុងប្រទេសចិន។ លោកបន្ថែមថា ពេលស្នាក់នៅកម្ពុជា ជនជាតិចិនទាំង៣នាក់នេះត្រូវបានពិនិត្យសុខភាព តែរកមិនឃើញនូវរោគសញ្ញានៃមេរោគកូរ៉ូណានេះនោះទេ។