ភ្ញៀវប្រចាំថ្ងៃ
លោក សុខ ឥសាន៖ សេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលមួយចំនួនលម្អៀងទៅរកក្រុមអតីតបក្សប្រឆាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥៦
ប៉ុន្មានថ្ងៃនេះ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានចេញសេចក្តីថ្លែងការណ៍រួមបង្ហាញពីការព្រួយបារម្ភពីបញ្ហាយាយីផ្លូវច្បាប់លើសកម្មជនអតីតបក្សប្រឆាំង និង បញ្ហាប្រឈមកើតចេញពីការបំពានសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានចាត់ទុកអង្គការសង្គមស៊ីវិលទាំងនេះថា កំពុងលូកដៃចូលក្នុងកិច្ចការនយោបាយ។ បន្ថែមលើនេះ លោកបានចោទប្រកាន់ពួកគេថា ធ្វើសេចក្តីថ្លែងការណ៍ដោយលម្អៀងទៅរកក្រុមអតីតបក្សប្រឆាំង។