ភ្ញៀវប្រចាំថ្ងៃ
លោកស្រី សូ ភីណា៖ យុវជនជំនាន់ក្រោយ ត្រូវស្គាល់និងដឹងគុណ «វីរជនសិល្បៈ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:២០
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោកស្រី សូ ភីណា អ្នកគ្រប់គ្រងគម្រោង វីរជនសិល្បៈ នៃអង្គការសិល្បៈខ្មែរអមតៈ។ គម្រោងវីរជនសិល្បៈ ត្រូវបានបង្កើតឡើងក្នុងបំណងស្វែងរកអ្នកដែលបានលះបង់កម្លាំងកាយចិត្តនិងពេលវេលា ជួយគាំទ្រសិល្បៈវប្បធម៌នៅតាមបណ្ដាខេត្តនានា ទូទាំងប្រទេសកម្ពុជា។ គឺអ្នកទាំងនេះហើយ ដែលលោកស្រី សូ ភីណា អះអាងថា ជាបុគ្គលដែលមានគុណបំណាច់ក្នុងការថែរក្សា ធ្វើឲ្យសិល្បៈខ្មែរមានជីវិតឡើងវិញ ក្រោយការដួលរលំនៃរបបខ្មែរក្រហម។ លោកស្រី សូ ភីណា យល់ឃើញថា វាជាការចាំបាច់ ដែលយុវជនខ្មែរជំនាន់ក្រោយ ត្រូវស្គាល់ និងដឹងគុណ វីរជនសិល្បៈទាំងនេះ។