ភ្ញៀវប្រចាំថ្ងៃ
លោក ផុស សុវណ្ណ៖ ក្រសួងព័ត៌មាននឹងបិទទំព័រហ្វេសប៊ុកណាដែលប្រឌិតព័ត៌មានពីបញ្ហាមេរោគកូរ៉ូណា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥៣
ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកផុស សុវណ្ណ ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានកម្ពុជា។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា ជុំវិញបញ្ហាព័ត៌មានក្លែងក្លាយ លោកផុស សុវណ្ណ បានអះអាងថា ក្រសួងព័ត៌មាននឹងសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុនហ្វេសប៊ុក ដើម្បីឈានទៅបិទទំព័រហ្វេសប៊ុក ឫវេបសាយព័ត៌មានណាដែលផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញបញ្ហាមេរោគកូរ៉ូណា និងព័ត៌មានក្លែងក្លាយផ្សេងៗទៀត។