បណ្ឌិត ឈាង វណ្ណារិទ្ធ៖ «កម្ពុជាមិនទាន់មានយន្តការរដ្ឋសំខាន់ ដើម្បីជំរុញ និងលើកទឹកចិត្តដល់វិទ្យាស្ថានស្រាវជ្រាវកំរិតខ្ពស់»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២០
វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) នៅថ្ងៃពុធនេះ បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយនឹងតំណាងព្រឹទ្ធសភាកម្ពុជា និងសម្ព័ន្ធអង្គការសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងធ្វើការបណ្តុះបណ្តាលផ្សេងៗ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ថ្លែងថាធនធានមនុស្សសម្រាប់វិភាគកំរិតតំបន់ និងអន្តរជាតិ កម្ពុជានៅមានកំរិត ដោយសារមានការខ្វះខាតថវិកា។ តាមលោក ឈាង វណ្ណារិទ្ធ វិទ្យាស្ថាន AVI នឹងជួយជំរុញឲ្យបញ្ញវន្តខ្មែរមានសម្លេងកាន់តែខ្លាំងក្នុងការវិភាគលើឆាកអន្តរជាតិ តាមរយៈការបណ្តុះបណ្តាលចាប់ពីពេលនេះតទៅ ដើម្បីសម្រេចទស្សនៈទានចង់ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។