ភ្ញៀវប្រចាំថ្ងៃ

លោក​ វ៉ាត់ ​ចំរើន​៖ កម្ពុជា​ត្រៀម​៤០​លាន​ដុល្លា​រៀប​ចំការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI​ នៅ​រាត្រី​នេះ ​គឺ​ លោក​ វ៉ាត់​ ចំរើន ​អគ្គ​លេខា​ធិការគណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ​និង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍។គណៈកម្មការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ​(NOCC)​ នៅ​ក្នុង​សប្តាហ៍​នេះ ​បាន​ចេញ​សេច​ក្ដី​ព្រាងផែន​ការ​មេ​មួយ ​សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ រឺ ​កីឡា​ស៊ី​ហ្គេម​ នៅ​ឆ្នាំ​២០​២៣​ខាង​មុខ​។ ​ផែន​ការ​មេ​នេះ ​បង្ហាញ​ពី​គម្រោង​ក្នុង​ការ​បណ្តុះ​បណ្តាល​កីឡាករ​-កីឡាការិនី​កម្ពុជា ​ចាប់​ពី​ពេល​ឥឡូវ​នេះ​ទៅ ​ដល់​ឆ្នាំ​២០២៣។​ លោក​ វ៉ាត់​ ចំរើន​ បាន​បញ្ជាក់​ថា ​កម្ពុជា​ត្រូវ​ការ​ថវិការ​ប្រមាណ​ជា​៤០​លាន​ដុល្លា​អាមេរិក​ ដើម្បី​រៀប​ចំ​ការប្រកួត ​ដែល​កម្ពុជា​ត្រូវ​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​ ចាប់​តាំង​ពី​ឆ្នាំ​១៩៦៤​មក​នោះ​។​ 

លោក​ វ៉ាត់ ​ចំរើន​ អគ្គ​លេខា​ធិ​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ​និង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ទេសច​រណ៍។ ​
លោក​ វ៉ាត់ ​ចំរើន​ អគ្គ​លេខា​ធិ​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ​និង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ទេសច​រណ៍។ ​ @RFI