​លោក លីវ សុវណ្ណា​៖ ​មុន​ពេល​ស្លាប់ នួន ជា ​ផ្តាំ​ឲ្យ​ស្វែង​រក «​ការ​ពិត​នៅ​ក្នុង​ការ​ពិត​» ទាក់​ទង​នឹង​វៀត​ណាម​

សំឡេង ១១:៥៧
លោក លីវ សុវណ្ណា ជាសហមេធាវីការពារក្តីលោក នួន ជា
លោក លីវ សុវណ្ណា ជាសហមេធាវីការពារក្តីលោក នួន ជា @Internet

ភ្ញៀវប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅរាត្រីនេះ គឺលោក លីវ សុវណ្ណា ជាសហ​មេធាវី​ការពារ​ក្តីលោក នួន ជា។ នួន ជា អតីតបងធំទី២​ក្នុង​របប​ខ្មែរ​ក្រហមដែលបានស្លាប់ម្សិលមិញ​ក្នុង​អាយុ៩៣​ឆ្នាំ គឺមុន​ពេល​សំណុំរឿង​កាត់ទោស​របស់​គាត់​ត្រូវ​បាន​បិទ​បញ្ចប់។ បើតាម លោក លីវ សុវណ្ណា មុនពេល​ស្លាប់​នួន ជា ​ បាន​ផ្តាំ​ឲ្យ​មេធាវី​បន្ត​រឿង​ក្តី​របស់​គាត់​ឲ្យ​ចប់​ចុង​ចប់ដើមដែល​ នួន ជា បាន​ប្រើ​ពាក្យ​ថា ឲ្យស្វែង​រក​«ការពិត​នៅក្នុង​ការពិត»ទាក់ទងនឹងវៀតណាមជាមួយរបបខ្មែរ​ក្រហម។