អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក សាន ដារ៉ាវីដ៖ ការ​លូក​ដៃ​ចូល​ក្នុង​ការ​ប្រមូល​សម្រាម គឺដោយ​សារ​ឈឺ​ចាប់​នឹង​ការ​រិះគន់​ពី​មិត្ត​បរទេស​

សំឡេង ១២:១២
លោក សាន ដារ៉ាវីដ ជាយុវជនដែលមានឆន្ទះស្រលាញ់បរិស្ថានដ៏ខ្ពង់ខ្ពស់
លោក សាន ដារ៉ាវីដ ជាយុវជនដែលមានឆន្ទះស្រលាញ់បរិស្ថានដ៏ខ្ពង់ខ្ពស់ @RFI
ដោយ៖ វ៉ា សំណព្វ
១៧ នាទី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅរាត្រីនេះ គឺ លោក សាន ដារ៉ាវីដ ប្រធាន​ក្រុម​យុវជន​សម្រាម ដែល​គេ​ល្បី​តៗ​គ្នា តាម​រយៈ​សកម្មភាព​ប្រមូល​សម្រាម​នៅ​លើ​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ទីក្រុង​ភ្នំពេញ​។ តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI លោក សាន ដារ៉ាវីដ ថា ការ​សម្រេច​លូក​ដៃ​ចូល​ក្នុង​សកម្មភាព​ប្រមូល​សម្រាម​ដែល​មាន​ក្លិន​ស្អុយ​ជាប់​ខ្លួន​នេះ គឺ​ដោយ​សារ​ឈឺចាប់​នឹង​ពាក្យ​រិះគន់​ពី​មិត្តភក្តិ​បរទេស ហើយ​បាន​ប្តេជ្ញា​បន្ត​ធ្វើ​សកម្មភាព​នេះ​រហូត​ដល់​ប្រទេស​កម្ពុជា​ស្អាត​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ប្តេជ្ញា​ចិត្ត​នេះ ​លោក​បាន​សូម​អំពាវនាវ​ឲ្យ​មាន​ការ​សហការ​ចូល​រួម​ពី​ប្រជាពល​រដ្ឋ និង​ភាគី​ពាក់​ព័ន្ធ ជា​ពិសេស​ពី​សប្បុរស​ជន ជួយ​បរិច្ចាគ​ថវិការ​ម្នាក់​១ដុល្លារ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​របស់​ពួក​គេ​បន្ត​ទៅ​ទៀត​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ