ភ្ញៀវប្រចាំថ្ងៃ

​លោក ប៉ែន បូណា៖ «​យុគ​សម័យ​៤.០នេះ ទាម​ទារ​ឲ្យ​អ្នក​កាសែត​ខ្មែរ​អភិវឌ្ឍន៍​សមត្ថ​ភាព​ខ្លួន​ឯង​ឲ្យ​បាន​ខ្ពស់ ដើម្បី​រត់​ទាន់​ពិភព​លោក​»​

សំឡេង ១២:៤១
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ©RFI

ក្លឹប​អ្នក​កាសែត​កម្ពុជា នៅ​វេទិកា​និពន្ធ​នាយក​លើក​ទី១៦​នា​ថ្ងៃ​សុក្រ​នេះ បាន​លើក​យក​ប្រធាន​បទ «ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​កម្ពុជា​ក្នុង​យុគ​សម័យ ៤.០» មក​ជជែក​គ្នា ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​និពន្ធ​នាយក​សារ​ព័ត៌មាន​ធ្វើ​ការ​ចាប់​អារម្មណ៍​ត្រៀម​ខ្លួន​ចាប់​យក​ឱកាស ដោះ​ស្រាយ​បញ្ហា​ប្រឈម ដើម្បី​ដើរ​ឲ្យ​ទាន់​ពិភព​លោក​។ លោក ប៉ែន បូណា ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លើក​ឡើង​ថា វេទិកា​និពន្ធ​នាយក​នា​ថ្ងៃ​នេះ បាន​សម្រេច​នូវ​សេចក្តី​ថ្លែង​ការណ៍​រួម​ចំនួន​១៤​ចំណុច ដោយ​ក្នុង​នោះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ពង្រឹង​ខ្លួន របស់​អ្នក​សារព័ត៌មាន ឲ្យ​មាន​សមត្ថ​ភាព វិជ្ជាជីវៈ​ទាំង​ការ​សរសេរ​ព័ត៌មាន និង​ទាំង​បច្ចេក​វិទ្យា នៅ​ក្នុង​យុគ​សម័យ​ឧស្សាហ​កម្ម ៤.០​នេះ​។