អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក វន់ ពៅ​៖ ​ការ​ឲ្យ​ជន​បរទេស​ប្រកប​របរ​ស្វ័យ​និយោជន៍​ឡើង​វិញ ​ប៉ះ​ពាល់​ពល​រដ្ឋ​ខ្មែរ​យ៉ាង​តិច​៣លាន​នាក់​

សំឡេង ១០:២០
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ @RFI
ដោយ៖ អ៊ឹង ប៊ុនថន
១៥ នាទី

អង្គការ សមាគម និង​សហជីព​ចំនួន ៥៤ស្ថាប័ន នៅថ្ងៃចន្ទ​នេះ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍រួមមួយ​ដោយ​សំដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​សេចក្តី​ប្រកាស​ស្ដី​អំពី "ការ​អនុញ្ញាត​ឡើង​វិញ​នៃ​សកម្មភាព​ស្វ័យ​និយោជន៍​ដោយ​ជន​បរទេស​"។ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​នោះ បាន​អះអាង ការ​ធ្វើ​បែប​នេះ​មិន​មែន​ជា​ការ​ទាក់​ទាញ​ការ​វិនិយោគ​បរទេស​ទេ តែ​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​កម្មករ និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ប្រកប​មុខ​របរ​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ ប្រតិកម្ម​នេះ​គឺបន្ទាប់ពី​ក្រសួងការងារ​កាលពី​ម្សិលមិញ​បានចេញ​ប្រកាស​ឲ្យ​ជនបរទេស​អាចប្រកប​របរ​ស្វ័យ​និយោជន៍​ឡើង​វិញ​ក្រោយ​ពី​ក្រ​សួងការងារ​បាន​ហាម​ឃាត់​កាល​ពី​ជាង​មួយ​ខែ​មុន​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ