ភ្ញៀវប្រចាំថ្ងៃ
លោក យិន ម៉េងលី៖ គ្មានច្បាប់ណាហាមឃាត់ការជួបហូបនំបញ្ចុកទេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤០
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក យិន ម៉េងលី អ្នកសម្របសម្រួលសមាគមអាដហុកខេត្តបាត់ដំបង។ តុលាការខេត្តបាត់ដំបងដែលបាននិងកំពុងបន្តនីតិវិធីសាកសួរទៅលើសកម្មជនអតីតគណបក្សប្រឆាំងចំនួន៥រូប ក្នុងចំណោម២៦រូប ក្រោមការចោទប្រកាន់ថា «ប្រឆាំងនឹងសាលដីកាតុលាការកំពូល»ដែលរំលាយគណបក្សសង្រ្គោះជាតិកាលពីចុងឆ្នាំ២០១៧។ ចំណាត់ការនេះធ្វើឡើងដោយសារតែសកម្មជនទាំងនោះជួបជុំគ្នាហូបនំបញ្ចុកនៅហាងរបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត កន្លងទៅ។ប៉ុន្តែ លោក យិន ម៉េងលី និយាយថា គ្មានច្បាប់ណាហាមឃាត់ការជួបហូបនំបញ្ចុកទេ។