​អ្នកស្រី ឈឹម សុខន​៖ កូដ​កម្ម​បុគ្គ​លិក​ណា​ហ្គា​វើល​ដ៍នឹង​បន្ត​ធ្វើ រហូត​ដល់​មាន​ដំណោះ​ស្រាយ​

សំឡេង ០៩:៤៥
អ្នកស្រី ឈឹម សុខន អគ្គលេខាធិការសហជីពទ្រទ្រង់សិទ្ធិការងារប្រចាំនៅកាស៊ីណូណាហ្គាវើលដ៍ និងជាតំណាងឲ្យក្រុមកូដករ
អ្នកស្រី ឈឹម សុខន អគ្គលេខាធិការសហជីពទ្រទ្រង់សិទ្ធិការងារប្រចាំនៅកាស៊ីណូណាហ្គាវើលដ៍ និងជាតំណាងឲ្យក្រុមកូដករ @RFI

បុគ្គ​លិក​កាស៊ីណូ​និង​សណ្ឋាគា​ណា​ហ្គា​វើល​ដ៏​ជាង​ពីរ​ពាន់​នាក់ បាន​ផ្ទុះ​កូដ​កម្ម​ជា​ទ្រង់​ទ្រាយ​ធំ នៅ​ព្រឹក​ថ្ងៃ​ទី ០៩ មករា បន្ទាប់​ពី​វិវាទ​ការងារ​ដែល​បាន​អូស​បន្លាយ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៩ មក មិន​ទាន់​មាន​ដំណោះ​ស្រាយ​។ កូដ​កម្ម​បុគ្គលិក​ណា​ហ្គា​វើល​ដ៏​មាន​កម្ម​វត្ថុ​ទាម​ទារ​លក្ខ​ខណ្ឌ​ការងារ​ចំនួន​៦ចំណុច ពិសេស គឺ​ទាម​ទារ​ឲ្យ​ថៅ​កែ​ក្រុម​ហ៊ុន​កាស៊ីណូ​ដ៏​ធំ​នៅ​កម្ពុជា​មួយ​នេះ តម្លើង​ប្រាក់​ខែ​ជូន​ដល់​ពួក​គេ និង​ទីពីរ គឺ​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ទទួល​យក​ប្រធាន​សហជីព​របស់​ខ្លួន​ម្នាក់ គឺកញ្ញា ឈឹម ស៊ីថរ ឲ្យ​ចូល​ធ្វើ​ការងារ​ឡើង​វិញ​។ ជុំវិញ​កូដ​កម្ម​នេះ អ្នកស្រី ឈឹម សុខន អគ្គ​លេខា​ធិការ​សហ​ជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ប្រចាំ​នៅ​កាស៊ីណូ​ណា​ហ្គា​វើលដ៍ និង​ជា​តំណាង​ឲ្យ​ក្រុម​កូដករ ដែល​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ បាន​អះ​អាង​ថា កូដ​កម្ម​នេះ​នឹង​បន្ត​ធ្វើ រហូត​ដល់​មាន​ដំណោះ​ស្រាយ ខណៈ​ជំនួប​ចរចារ​នៅ​ថ្ងៃ​នេះ មិន​ទាន់​ទទួល​បាន​លទ្ធ​ផល​ឡើយ​។ តើ​មាន​ហេតុ​អ្វី​?