ភ្ញៀវប្រចាំថ្ងៃ
បណ្ឌិត ឡេង ធារិទ្ធ៖ «ចិនចង់ឲ្យកម្ពុជាមានសិទ្ធិស្វ័យសម្រេចខ្លួនឯងក្នុងការធ្វើអ្វីមួយ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៥៩
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន បានធ្វើការបកស្រាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា អំពីផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមគ្នារវាងចិន និងកម្ពុជា។ ជុំវិញការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដូច្នេះ ត្រូវលោកបណ្ឌិត ឡេង ធារិទ្ធ នាយកមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី មើលឃើញថា ការបកស្រាយនេះ មានចំណុច២ធំៗគួរឲ្យចាប់អារម្មណ៍ គឺភាគីចិននិងកម្ពុជាយល់ព្រមពិភាក្សារួមគ្នា មុននឹងសម្រេចអ្វីមួយ និងការគាំទ្រគ្នាចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីរវាងកម្ពុជានិងចិន។