ភ្ញៀវប្រចាំថ្ងៃ
លោក កែវ វី៖ ទឹកជំនន់សម្លាប់ក្មេងស្រីម្នាក់ ខណៈមនុស្សជាង១៦០០គ្រួសារត្រូវជម្លៀសទៅទីទួលសុវត្ថិភាព
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤០
ជំនន់ទឹកភ្លៀងកំពុងវាយលុកប្រទេសកម្ពុជានៅខេត្តភាគខាងកើត និងខេត្តភាគខាងលិចដែលជាប់សមុទ្រចាប់ពីយប់ថ្ងៃទី៨សីហា ម្សិលមិញ។ ទឹកជំនន់នេះ បានសម្លាប់ក្មេងស្រីម្នាក់នៅខេត្តរតនៈគិរី ខណៈមនុស្សជាង១៦០០គ្រួសារត្រូវបានជម្លៀសទៅរកទីទួលមានសុវត្ថិភាព។ នេះបើតាមការបញ្ជាក់របស់ លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ជាមួយគ្នានោះ នៅខេត្តព្រះសីហនុវិញ ជំនន់ទឹកភ្លៀងក៏កំពុងបង្កផលវិបាកយ៉ាងខ្លាំងដល់ប្រជាជនផងដែរ។