ភ្ញៀវប្រចាំថ្ងៃ
លោក រស់ សុវាចារ៖ លទ្ធផលបាក់ឌុបឆ្នាំនេះ នឹងមិនមានបញ្ហាស្រង់ពិន្ទុខ្វះដូចឆ្នាំកន្លងទៅនោះឡើយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:១៥
លទ្ធផលបាក់ឌុបឆ្នាំ២០១៩នេះ គឺបានប្រកាសហើយនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល ប៉ុន្តែបណ្តាខេត្តផ្សេងៗទៀត គឺប្រកាសនៅថ្ងៃស្អែក។ យោងតាមលទ្ធផលផ្លូវការទូទាំងប្រទេស បេក្ខជនជាប់មានចំនួនជាង៧ម៉ឺន៩ពាន់នាក់ស្មើនឹងជាង៦៨%បើធៀបនឹងឆ្នាំមុនគឺកើនឡើងប្រមាណ១%។ ចំណែកសិស្សជាប់និទ្ទេសAក៏កើនឡើងដល់៤៤៣នាក់ ធៀបនឹងឆ្នាំមុនដែលមានចំនួន៤០៨នាក់។ លោក រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកលទ្ធផលនេះថា ជាជោគជ័យលើកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា និងថានៅឆ្នាំនេះនឹងមិនបញ្ហាបច្ចេកទេសស្រង់ពិន្ទុខ្វះដូចឆ្នាំកន្លងទៅនោះឡើយ។