ភ្ញៀវប្រចាំថ្ងៃ
លោក ស៊ឹម ប៊ុនធឿន៖ អនុផលព្រៃឈើមានតម្លៃជួយដល់ចរន្តសេដ្ឋកិច្ចរបស់ជាតិ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០១
នៅថ្ងៃចន្ទនេះ ក្រសួងបរិស្ថានសហការជាមួយអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ(NTFP-EP) និង អង្គការពាក់ព័ន្ធផ្សេងទៀត បានរៀបចំវេទិកាជាតិលើកទីពីរស្តីពីអនុផលព្រៃឈើ។ ដូច្នេះ ភ្ញៀវរបស់យើងនៅរាត្រីនេះ គឺលោកស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំប្រទេសកម្ពុជារបស់អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ(NTFP-EP)។ លោក ស៊ឹម ប៊ុនធឿន បានអះអាងឱ្យដឹងថា អនុផលព្រៃឈើបានផ្តល់ចំណូលខ្ទង់ម៉ឺនដុល្លារជារៀងរាល់ឆ្នាំ។ ដូចនេះហើយ លោកគូសបញ្ជាក់ថា អនុព្រៃឈើនេះបានជួយដល់ចរន្តសេដ្ឋកិច្ចរបស់ជាតិ។