លោក សុខ សុវណ្ណវឌ្ឍ​នាសាប៊ុង ៖បក្ស​ខ្មែរ​ក្រោក​មិន​បោះ​បង់​ឡើយ​បំណង​ទាមទារ​កោះត្រល់

សំឡេង ១៤:២៣
រូបភាព៖លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក​ដែល​អញ្ជើញ​មក​កាន់​បន្ទប់​ផ្សាយ​របស់​វិទ្យុបារាំងអន្តរជាតិ​ នៅ​ថ្ងៃ​ទី​១០​ខែ​សីហា​នេះ
រូបភាព៖លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក​ដែល​អញ្ជើញ​មក​កាន់​បន្ទប់​ផ្សាយ​របស់​វិទ្យុបារាំងអន្តរជាតិ​ នៅ​ថ្ងៃ​ទី​១០​ខែ​សីហា​នេះ @RFI

គណបក្សខ្មែរ​ក្រោក ថ្ងៃសៅរ៍នេះ បាន​រៀបចំ​សមាជវិសាមញ្ញ​របស់​ខ្លួន នៅ​មជ្ឈមណ្ឌល​កោះ ពេជ្រ។ ក្នុង​សមាជ​នោះ គណបក្សខ្មែរ​ក្រោក​នៅ​ប្រកាស​រក្សា​គោល​នយោបាយ​ចាស់​ឲ្យ​នៅ​ដដែល។ ចំណែក​ការ​ទាមទារ​កោះត្រល់ គណបក្ស​ខ្មែរ​ក្រោក​នៅ​តែ​បង្ហាញ​ជំហរ​ចង់​បាន​ត្រឡប់​មកវិញ បើ​ទោះ​បីជា​យុទ្ធនាការ​របស់​គណបក្ស​បាន​ស្ងាត់​ទៅ​ហើយ​ក៏ដោយ។ តែ​ទោះ​ជា​បែប​នេះ​ក្ដីប្រធាន​គណបក្ស​ខ្មែរ​ក្រោក​មើល​ឃើញ​ថា ​ជំហរ​ចូលរួម​ជាក់ស្ដែង​របស់​មហាជន នៅ​មាន​កម្រិត។