ភ្ញៀវប្រចាំថ្ងៃ
លោក គីម ហ៊ាង៖ «ការបិទកាស៊ីណូអនឡាញទាំងស្រុង គឺចំណេញនយោបាយ តែខាតសេដ្ឋកិច្ច»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:២០
ចាប់តាំងពីពាក់កណ្តាលខែសីហាកន្លងទៅ រហូតមកដល់ដើមខែកញ្ញាឆ្នាំ២០១៩នេះ មានជនជាតិចិនប្រមាណជាង១៤ម៉ឺននាក់ បានចាកចេញពីប្រទេសកម្ពុជា ក៏ប៉ុន្តែនៅក្នុងដំណាក់កាលដូចគ្នានេះ ក៏មានជនជាតិចិនចូលមកវិញដែរ។ បញ្ហានេះត្រូវគេមើលឃើញថាបណ្តាលមកពីការបិទកាស៊ីណូអនឡាញ។ លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ខ្មែររៀលអ៊ីស្ទែត បានសម្តែងការគាំទ្រការបិទមិនឲ្យមានអាជ្ញាប័ណ្ណកាស៊ីណូអនឡាញបន្ថែម ក៏ប៉ុន្តែលោកចង់ឲ្យមានការពន្យាអាជ្ញាប័ណ្ណកាស៊ីណូអនឡាញដែលមានស្រាប់ ដើម្បីចៀសវាងការធ្លាក់ចុះ និងឡើងថ្លៃដីធ្លីនៅតំបន់ប៉ូលសេដ្ឋកិច្ចទាំងបី គឺខេត្តព្រះសីហនុ ប៉ោយប៉ែត និងបាវិត។