ភ្ញៀវប្រចាំថ្ងៃ
លោក ប៊ុន ហុន៖ ការធ្វើវិសោធនកម្ម ច្បាប់NGOs នៅតែបន្តធ្វើ បើទោះត្រូវបានស្នើឲ្យនិរាករណ៍
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣៩
អង្គការសង្គមស៊ីវិលនៅកម្ពុជាចំនួន១០០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍មួយម្សិលមិញដោយទទួចឲ្យរដ្ឋាភិបាលធ្វើនិរាករណ៍ចោល ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បន្ទាប់ពីជួបប្រជុំគ្នាលើក៤កន្លងមកនៅតែមិនទាន់ឯកភាពគ្នា។ ប៉ុន្តែលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកកិច្ចការនេះ ច្រានចោលការលើកឡើងនេះ ហើយថាក្រសួងមហាផ្ទៃ នៅតែបន្តពិភាក្សាជាមួយអង្គការមិនមែនរដ្ឋាភិបាលតទៅទៀត ដោយមិនផ្អាកចោលឡើយ។