ភ្ញៀវប្រចាំថ្ងៃ

​បណ្ឌិត ឡេង ធារិទ្ធ៖ ការ​រៀប​ចំ​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប គឺ​កម្ពុជា​ចំណេញ​ទាំង​ផ្នែក​សេដ្ឋ​កិច្ច និង​នយោ​បាយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប (ASEM) ដែល​មាន​មេដឹក​នាំ​ប្រទេស​នា​នា​ជាង​៥០​មក​ចូល​រួម​។ មុន​កិច្ច​ប្រជុំ​នេះ វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី បាន​បញ្ចេញ​នូវ​សៀវ​ភៅ​មួយ​ក្បាល​ជា​ភាសា​អង់​គ្លេស​មាន​ចំណង​ជើង​ថា "Cambodia's ASEM Chairmanship 2020: Small Country with Big Tasks" ឫ​ជា​ភាសា​ខ្មែរ​ថា «កម្ពុជា​ជា​ប្រធាន​រៀប​ចំ​កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប​ឆ្នាំ​២០២០៖ ប្រទេស​តូច​ជាមួយ​ភារ​កិច្ច​ធំ»។ និយាយ​ដល់​កិច្ច​ប្រជុំ​នេះ លោកបណ្ឌិត ឡេង ធារិទ្ធ នាយក​មជ្ឈ​មណ្ឌល​មេគង្គ​សម្រាប់​ការ​សិ​ក្សា​យុទ្ធ​សាស្ត្រ​នៃ​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​បាន​គូស​បញ្ជាក់​ថា ការ​ទទួល​រៀប​ចំ​នូវ​កិច្ច​ប្រជុំ​ដ៏​ធំ​នេះ កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ​ទាំង​ផ្នែក​សេដ្ឋ​កិច្ច និង នយោ​បាយ​។ 

បណ្ឌិត ឡេង ធារិទ្ធិ នាយកមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី
បណ្ឌិត ឡេង ធារិទ្ធិ នាយកមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី @សហការី
មើលវគ្គផ្សេងទៀត