​បណ្ឌិត ​គី សិ​រី​វឌ្ឍន៍​៖«​ក្នុង​ដំណាក់​កាល​នេះ ​រដ្ឋា​ភិបាល ​និង​សហ​ភាព​អឺរ៉ុប​គួរ​ពិភាក្សា​គ្នា​រក​ដំណោះ​ស្រាយ​រួម​ណា​មួយ​»​

សំឡេង ១២:០៧
លោកបណ្ឌិត គី សិរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា
លោកបណ្ឌិត គី សិរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា @FB/ Sereyvath Ky

នៅ​ថ្ងៃ​ទី១២​ខែកុម្ភៈនេះ សហ​ភាព​អឺរ៉ុប បាន​សម្រេច​ដំណើរ​ការ​នីតិ​វិធី ដែល​អាច​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ពី​កម្ពុជា​។ គណៈ​កម្មការ​អឺរ៉ុប​មាន​រយៈ​ពេល​១៨​ខែ ក្នុង​ការ​អនុវត្ត​និតិ​វិធី ដោយ​រាប់​ចាប់​ពី​ថ្ងៃ​នេះ​តទៅ ក៏​ប៉ុន្តែ​គណៈ​កម្មការ​អឺរ៉ុប​ថា ចំណាត់ការនៅថ្ងៃនេះ មិនមែនជាការសម្រេចចិត្តចុងក្រោយ ហើយក៏​មិនមែនជាទីបញ្ចប់​នៃដំណើរនីតិវិធីដែរ។ លោកបណ្ឌិត គី សិរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាថ្លែងថា ភាគីពាក់ព័ន្ធនៅមានឱកាសជជែកគ្នា បើពុំដូច្នេះទេ គួរតែចាប់ផ្តើមរៀបចំយ៉ាងប្រញ៉ាប់ប្រញាល់ ដើម្បីងើបឈរដោយខ្លួនឯង រួមមានកាត់បន្ថយថ្លៃដើមឲ្យទាប ដើម្បីទប់ទល់ពីការចាកចេញទីផ្សាររបស់សហគ្រាសដែលមានប្រាក់ចំណេញ​។