លោក អាត់ ធន់៖ «ស្ថានភាពអាចល្អឬក៏អាក្រក់ អាស្រ័យទៅលើប្រតិកម្មរបស់រដ្ឋាភិបាលត្រលប់ទៅវិញ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣០
គណៈកម្មការអឺរ៉ុបនៅថ្ងៃទី១២ខែកុម្ភៈនេះ បានសម្រេច ប្រកាសព្យួរ ផ្នែកមួយចំនួននៃប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា ក្នុងនោះមានវិស័យវាយនភណ្ឌកាត់ដេរនិងដេរស្បែកជើង ដែលជាវិស័យមួយសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងថា វិស័យកាត់ដេរអាចនឹងបាត់បង់ការងារកម្មករប្រមាណពី១ម៉ឺនទៅ២ម៉ឺននាក់ ប្រសិនបើមានការកាត់ពន្ធអនុគ្រោះពីអឺរ៉ុបក្នុងរង្វង់២០%។ ខណៈដែលមិនទាន់មានប្រតិកម្មពីរដ្ឋាភិបាលយ៉ាងណានៅឡើយនោះ លោក អាត់ ធន់ បញ្ជាក់ថាស្ថានភាពអាចប្រសើរឬយ៉ាងណានោះ គឺអាស្រ័យទៅលើប្រតិកម្មរបស់រដ្ឋាភិបាលកម្ពុជា។