ភ្ញៀវប្រចាំថ្ងៃ
លោក មាជ សុផាន់ណា៖ «ការចែកចាយផលិតផលក្លែងក្លាយមានទំហំធំធេង ទាមទារឲ្យការដាក់ទណ្ឌកម្មគួរតែធ្ងន់ជាងនេះ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០១
គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃអង្គារនេះ បានធ្វើពិធីកំទេចផលិតផលក្លែងក្លាយ ខុសច្បាប់ចំនួន៧០តោន ដែលក្នុងនោះភាគច្រើនជាទឹកសុទ្ធក្លែងក្លាយម៉ាក Evian និងផលិតផលក្លែងក្លាយរបស់បារាំងមួយចំនួនទៀត។ លោក មាជ សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយមានការកត់សម្គាល់ថាច្បាប់សម្រាប់ដាក់ទោសជនល្មើស នៅស្រាល ធៀបទៅនឹងប្រទេសនានា ហើយច្បាប់នេះនៅមិនទាន់មានវិសាលភាពធំធេងនៅឡើយ ស្របពេលដែលផលិតផលក្លែងក្លាយគ្រប់ប្រភេទមានការកើនឡើងយ៉ាងច្រើន។