ភ្ញៀវប្រចាំថ្ងៃ
បណ្ឌិត គិន ភា៖ «ដំណោះស្រាយបញ្ហាព្រំដែន តាមរយៈជំនួបរវាងមេដឹកនាំកំពូលប្រទេសទាំង២ គឺជាការសម្រេចចិត្តបែបនយោបាយ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:២៨
បញ្ហាវិវាទព្រំដែនកម្ពុជា-ឡាវ ដែលនៅសេសសល់១៤%ទៀតនោះ មិនត្រូវបានដោះស្រាយភ្លាមៗជាក់ស្តែង តាមរយៈដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឡាវ នៅប្រទេសកម្ពុជារយៈពេលពីរថ្ងៃនោះទេ។ ក៏ប៉ុន្តែថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានឯកភាពគ្នាជម្រុញឲ្យមានការដោះស្រាយកំណាត់ព្រំដែនដែលនៅសេសសល់នេះ។ ជុំវិញបញ្ហានេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានកត់សម្គាល់ថា ជំនួបរវាងមេដឹកនាំឡាវ-កម្ពុជា គឺជាជំនួបដែលមានលទ្ធផលធំធេង និងជាការដោះស្រាយគ្នាកំរិតនយោបាយលើបញ្ហាព្រំដែនប្រទេសទាំងពីរ។