អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក ហង់ ជួនណារ៉ុន​៖ ពិព័រណ៍​សៀវ​ភៅ​កម្ពុជា នឹង​ក្លាយ​ជា​ទិវា​មួយ​ដ៏​ធំ​របស់​កម្ពុជា​

សំឡេង ០៨:៥៤
លោករដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួនណារ៉ុន
លោករដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួនណារ៉ុន @Internet
ដោយ៖ វ៉ា សំណព្វ
១៤ នាទី

នៅ​ថ្ងៃ​ស្អែក​នេះ គឺ​ជា​កម្មវិធី​ពិព័រណ៍​សៀវ​ភៅ​កម្ពុជា​ឆ្នាំ​ទី០៨ ដែល​រៀប​ចំ​ធ្វើ​នៅ​ក្នុង​បរិវេណ​បណ្ណា​ល័យ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ព្រឹត្តិការណ៍​ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ​នេះ កំពុង​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​អស់​រយៈ​ពេល​៧ឆ្នាំ​មក​ហើយ ដោយ​ប្រមូល​ផ្តុំ​ទៅ​ដោយ​អ្នក​និពន្ធ អ្នក​បោះ​ពុម្ព​សៀវ​ភៅ និង​អ្នក​អាន បាន​មក​ជួប​ជុំ​គ្នា ដើម្បី​ចែក​រំលែក​នូវ​ចំណេះ​ដឹង​ថ្មីៗ និង​ដើម្បី​ជំរុញ​វប្បធម៌​នៃ​ការ​អាន​សៀវ​ភៅ​នៅ​កម្ពុជា​ផង​ដែរ​។ ដូច្នេះ​ភ្ញៀវ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា ជុំវិញ​ចំណាប់​អារម្មណ៍​របស់​លោក​ក្នុង​ព្រឹត្តិការណ៍​នៅ​ចុង​ឆ្នាំ​នេះ​។ លោក ហង់ ជួនណារ៉ុន បាន​ថ្លែង​ថា កម្ម​វិធី​ពិព័រណ៍​សៀវ​ភៅ​កម្ពុជា​នេះ គឺ​ជា​វេទិកា​ដ៏​ធំ​មួយ​របស់​កម្ពុជា បន្ទាប់​ពី​ទិវា​ជាតិ​អំណាច ថ្ងៃទី ១១ មីនា​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ