លោក គួច ចំរើន៖ «គោលដៅសំខាន់ ដែលអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ចូលចត គឺគោលដៅសប្បុរសធម៌»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:២៤
នាវាទេសចរណ៍អាមេរិក Westerdam ដែលដឹកមនុស្សចំណុះ២៥០០នាក់ ត្រូវបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ បន្ទាប់ពីប្រទេស និងកោះចំនួន៦ផ្សេងទៀតបដិសេធការសុំចូលចតរបស់នាវាយក្សមួយនេះ ក៏ព្រោះតែភ័យខ្លាចការឆ្លងវីរុសកូរ៉ូណាថ្មី។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថាសាលាខេត្តព្រះសីហនុ រួមនឹងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានរៀបចំទទួលយ៉ាងប្រុងប្រយ័ត្នដល់ការចូលចត និងផ្ទេរអ្នកទេសចរណ៍ជាង៥០០នាក់ទៅកាន់យន្តហោះ ខណៈអ្នកទេសចរ២០នាក់ ដែលមានសុខភាពគួរឲ្យកត់សម្គាល់ ហើយត្រូវបានយកសំណាកទៅវិភាគរកវីរុសកូរ៉ូណានៅវិទ្យាស្ថានប៉ាស្ទ័រ។