ភ្ញៀវប្រចាំថ្ងៃ

លោក ង៉ាន់ បញ្ញា៖ ការ​ដុត​រថយន្ត​ដឹក​ឈើ​ជា​ការ​បំភ័យ​ដល់​ឈ្មួញ​គ្រាក់ៗ​នៅ​ពី​ក្រោយ​ការ​កាប់​ឈើ

សំឡេង ១២:៥៣
រូបភាព៖លោក ង៉ាន់ បញ្ញា ដែលជាមន្ត្រីចងក្រងសហគមន៍នៃបណ្ដាញយុវជនកម្ពុជា
រូបភាព៖លោក ង៉ាន់ បញ្ញា ដែលជាមន្ត្រីចងក្រងសហគមន៍នៃបណ្ដាញយុវជនកម្ពុជា @RFI

ក្រោយ​ដាក់​ចេញ​វិធាន​ការ​ដុត​បំផ្លាញ​រាល់​វត្ថុតាង​បទល្មើស​ព្រៃឈើ​នៅ​នឹង​កន្លែង​រួច​មក អាជ្ញាធរ​បាន​ដុត​បំផ្លាញ​រថយន្ត​ដឹក​ឈើ​ដែល​រឹបអូស​បាន​ជា​បន្ត​បន្ទាប់។ ជាក់​ស្ដែង​នៅ​ថ្ងៃ​សៅរ៍​នេះ ពី​ស្រុក​សំបូរ​ ខេត្តក្រចេះ រថយន្តដឹក​ឈើ​៧​គ្រឿង​ត្រូវ​បាន​ដុត​បំផ្លាញ ។ តាមរយៈ​វិធានការ​បន្ទាន់​បែបនេះ លោក ង៉ាន់ បញ្ញា ដែល​ជា​មន្ត្រីចង​ក្រង​សហគមន៍​នៃ​បណ្ដាញ​យុវជន​កម្ពុជា មើល​ឃើញ​ថា នេះ​ជា​ការ​បំភ័យ​ដល់​ឈ្មួញ​គ្រាក់ៗ នៅ​ពី​ក្រោយ​ការ​កាប់​ឈើ។ តែ​ទោះ​ជា​បែប​នេះក្ដី លោក ង៉ាន់ បញ្ញា បាន​សម្ដែង​ការ​សោក​ស្ដាយ​ដែរ ចំពោះ​ការ​ដុត​រថយន្តដឹក​ឈើ​នេះ​។ ស្តាយ​នៅ​ត្រង់​ថា គណៈកម្មការជាតិ​ទប់ស្កាត់​ការ​កាប់​ឈើ គួរ​តែ​ប្រគល់​រថយន្ត​នេះ​ទៅ​ឲ្យ​សហគមន៍​ល្បាត​ឈើ​ប្រើប្រាស់​ជំនួស ខណៈ​ដែល​ពួក​គេ​ខ្វះ​មធ្យោបាយ​ប្រើប្រាស់​នៅ​ឡើយ។