ភ្ញៀវប្រចាំថ្ងៃ
លោក វេង សាខុន៖ កម្ពុជាមានមហិច្ឆតាផ្គត់ផ្គង់បន្លែឲ្យបានជិត១០០ភាគរយនៅពេលខាងមុខ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:០៩
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោករដ្ឋមន្រ្តីបានអះអាងថា ការនាំបន្លែចូលពីខាងក្រៅ ត្រូវបានកាត់បន្ថយពាក់កណ្តាលនៅឆ្នាំ២០១៩នេះ ហើយនៅពេលខាងមុខ កម្ពុជានឹងអាចផ្គត់ផ្គង់បន្លែបានដោយខ្លួនឯងស្ទើរទាំងស្រុង លើកលែងតែប្រភេទបន្លែណាដែលអាកាសធាតុនៅកម្ពុជាមិនអំណោយផល។ ដោយឡែក ការនាំចូលជ្រូកពីប្រទេសវៀតណាមនៅតែបន្តបិទទាំងស្រុង ខណៈនាំជ្រូកចូលពីថៃនៅមានតិចតួច។