ភ្ញៀវប្រចាំថ្ងៃ
ឧកញ៉ា គួច ម៉េងលី៖ កម្ពុជាមិនទាន់អាចអនុវត្តបានពេញលេញទេនូវការអានតាមប្រព័ន្ធបច្ចេកវិទ្យា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:០៣
ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកឧកញ៉ា គួច ម៉េងលី នាយកសាលាអន្តរទ្វីបអាមេរិកាំង។ នៅព្រឹកមិញនេះ លោកឧកញ៉ាគួច ម៉េងលី បានចូលរូមជាវាគ្មិននៅក្នុងវេទិកាយុវជនស្តីពី ជំនាញអានសតវត្សទី២១ ដែលរៀបចំឡើងដោយ អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន។ ក្នុងបទសម្ភាសន៍ជាមួយវណ្ណ សុគន្ធា លោកឧកញ៉ាគួច ម៉េងលី បានលើកឡើងថា ក្នុងពេលបច្ចុបប្បន្ននេះ កម្ពុជាមិនទាន់អាចអនុវត្តបានពេញលេញនៅឡើយទេនូវការអានតាមប្រព័ន្ធបច្ចេកវិទ្យា ព្រោះកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ។