ភ្ញៀវប្រចាំថ្ងៃ

​លោក តុប សុភ័ក​៖ ​«​កម្ពុជា​កំពុង​រៀប​ចំ​គោល​នយោបាយ​ផ្ទះ​ទី២ ​ដើម្បី​ស្រូប​យក​ទេសចរណ៍​ជប៉ុន​ចូល​និវត្តន៍​»​

សំឡេង ១១:៣៥
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ @សហការី

កម្ពុជា​គ្រោង​នឹង​ធ្វើ​ការ​ទាក់​ទាញ​ទេសចរ​ជប៉ុន​ចូល​និវត្តន៍ តាម​រយៈ​គោល​នយោបាយ​ទេសចរណ៍​ផ្ទះ​ទី២ ដែល​នេះ​ជា​ផលិត​ផល​ទេសចរណ៍​កែ​ច្នៃ​មួយ​ទៀត បន្ថែម​ពី​ទេសចរណ៍​វប្បធម៌​ធម្មជាតិ​។ លោក តុប សុភ័ក អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​ថ្លែង​ថា គោល​នយោបាយ​ទេសចរណ៍​ផ្ទះ​ទី២​នេះ នៅ​មិន​ទាន់​កំណត់​ជាក់​លាក់​នៅ​ឡើយ​ទេ​ថា​នឹង​ចេញ​ជា​រូប​រាង​នៅ​ពេល​ណា​។ តាម​លោក​តុប សុភ័ក ផែន​ការ​យុទ្ធ​សាស្ត្រ​ទេសចរណ៍​ថ្មី​នេះ កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​សេចក្តី​ព្រាង​យ៉ាង​ប្រយ័ត្ន​ប្រយែង ដោយ​គោរព​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​។