ភ្ញៀវប្រចាំថ្ងៃ

​លោក ​ច្រឹក ​សុខ​នីម​៖ ​កំណើន​ខុន​ដូ​នៅ​ភ្នំពេញ ​ជា​ឱកាស​សម្រាប់​ការ​វិនិយោគ​និង​ការ​រស់​នៅ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

របាយការណ៍​ថ្មី​ បានព្យាករណ៍​ថា នៅ​ដំណាច់​ឆ្នាំ ​២០១៩ នេះ ​ចំនួន​បន្ទប់​ខុនដូ​​ក្នុង​រាជធានី​ភ្នំពេញ​នឹង​កើន​ឡើង​​ជិត​១២០​​ភាគរយ​ ពី​ចំនួន​ជាង​១ម៉ឺន៤ពាន់​យូនីត​កាល​ពី​ចុង​ឆ្នាំ ​២០១៨ ទៅ​ដល់​​ចំនួនជាង​៣ម៉ឺនយូនីត​ នៅ​ចុង​ឆ្នាំ​២០១៩​នេះ​។ កំណើន​ចំនួន​ខុន​ដូ​នេះ ត្រូវ​បាន​ លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា មើល​ឃើញ​ថា នៅ​មាន​ចំនួន​ទាប​នៅ​ឡើយ​បើ​ធៀប​នឹង​ចំនួន​ប្រជាជន​ដែល​រស់​នៅ​ទីក្រុង​ភ្នំពេញ​។ សម្រាប់​លោក ច្រឹក សុខនីម ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង កំណើន​ខុនដូ​នៅ​ទីក្រុង​ភ្នំពេញ គឺ​ជា​ឱកាស ទាំង​សម្រាប់​ការ​វិនិយោគ​និង​ការ​រស់​នៅ​​​។ 

លោក ច្រឹក សុខនីម
លោក ច្រឹក សុខនីម RFI/Rachna IM